ពីនេះ​ពីនោះ និង My Experiences
សូមស្វាគមន៍បាទ!

កក្កដា
16

ចង់​អោយ​ឆ្អឹង​អ្នក​រឹង​មាំ​ខ្លាំង​ទេ?

វិជ្ជា​ទាំងនេះ​ជីតា​របស់​ខ្ញុំ​បាន​​ប្រាប់​មក​ខ្ញុំ កាល​គាត់​នៅ​រស់។

មាន​២​វិធី​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ធ្វើ​ការ​សាក​ល្បង​នៅ​ឡើយ៖

– ដើម​បាយ​ក្តាំង បុក​លាប​ពេញ​ខ្លួន ឬ

– ស្រូវ​គង់​ខ្មៅ ញាត់​ចូល​ឬស​ស្នាយ (ប៉ុណ្ណ​មេដៃ) មួយ​ថ្ងៃ​ញ៉ាំ៧​ដុំ ឧស្សាហ៍​ញ៉ាំ មួយ​ខែ​ ឬ ២​ខែ។

សង្ឈឹម​ថា​វិធី​ទាំង​២​ខាង​លើ ពិត​ជា​ស័កសិទ្ធិ៕

កក្កដា
15

ខ្ញុំ​បាន​ស្វែង​យល់​ពី​វិធី​លេង​ល្បែង​ យូគី (នៅ​ស្រុក​ខ្មែរ) ឈ្នះ​ដោយ​មិន​ចាំបាច់​ប្រើ​ប្រាក់​ដើម

yu-ki.jpg

ឧទាហរណ៍៖ ប្រសិន​បើ​គេចាក់​មួយ​រៀល​ៗ (៦​រៀល) ​ទៅ​ក្នុង​លេខ ១, ២, ៣, ៤, ៥, និង ៦ (លេខ​ទាំង​អស់​នេះ​នៅ​ក្នុង​ពណ៌​ខៀវ) ហើយ​ប្រសិន​បើ​គេ​ចាក់​ត្រូវ​ ឧទាហរណ៍​ “លេខ​ ៥” គេ​នឹង​ទទួល​បាន “១១​រៀល” ទាំង​ដើម។

ពេល​យើង​ឃើញ​គេ​ចាក់​គ្រប់រន្ធខៀវ (១, ២, ៣, ៤, ៥, និង ៦) ដូចនេះ គឺ​យើង​ត្រូវ​ដក​ទាំង​ ៦​រន្ធនេះ (ក្នុង​មួយ​រន្ធ​ៗ​ ត្រូវ​ដក​អោយ​ស្មើ​ៗ​គ្នា បើ​ដក​១​រៀល គឺ​មួយ​រៀល​ទាំង​អស់ បើ​២​រៀល គឺ​២​រៀល​ទាំង​អស់) បញ្ចូល​តែ​មួយ​រន្ធ​គត់ គឺ​រន្ធ​ខៀវ ប្រសិន​បើ​ឈ្នះ នោះ​យើង​នឹង​បាន ១២​រៀល​ ទាំង​ដើម។

ឃើញ​ថា​យើង​ចំណេញ​បាន ១​រៀល បន្ទាប់​ពី​សង​ទៅ​ម្ចាស់​ដើម​រួច។ ប៉ុន្តែ​ធ្វើ​ដូច​នេះ ប្រសិន​បើ​ចេញ​លេខ​ពណ៌​ក្រហម យើង​នឹង​អត់​បាន​ផល។ ដូច្នេះ​បើ​ចង់​បាន​ចំណេញ​រាល់ក្តា​ គួ​តែ​ធ្វើ​ដូច​នេះ​ទាំងពណ៌​ខៀវ​ និង ក្រហម

គំនិត​នេះ​ខ្ញុំ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី ០២ ខែ កញ្ញា ឆ្នាំ ២០០១

នេះ​គ្រាន់​តែ​ជា​ល្បិច​បក​ស្រាយ​ប៉ុណ្ណោះ សូម​បង​ប្អូន​កុំ​ទៅ​លេង​ល្បែង​ស៊ី​សង​អោយ​សោះ! គេ​មាន​ល្បិច​ខ្សែ​លើ​យើង​ច្រើន​ណាស់ អ្នក​ដែល​ចែក​បៀរ បាញ់​គ្រាប់​ឡុក​ឡាក់ រ៉ូឡេតា… សុទ្ធ​តែ​ជា​អ្នក​ឯកទេស (Professional)​ ទាំង​អស់ គេ​ចង់​ធ្វើ​អោយ​ចេញ​អ្វី​ក៏​បាន​ដែរ ហើយ​គ្រាប់​ឡុក​ឡាក់​ទាំង​នោះ​ សុទ្ធ​តែ​មាន​គ្រឿង​អេឡិច​ត្រូនិច​ សំរាប់​បញ្ជា​ពី​ក្រៅ​ទៀត។

ខ្ញុំ​សូម​ផ្តាំ​ជា​ចុង​ក្រោយ សូម​កុំ​ទៅ​លេង​ល្បែង​ស៊ី​សង​អោយ​សោះ!!! យក​លុយ​ទៅ​បើក​ហាង​រក​ស៊ី​វិញ​ទៅ វា​ជួយ​កាត់​បន្ថយ​អត្រា​អត់​ការងារ​ធ្វើ​ផង!!!

កក្កដា
15

ចង់​បញ្ចុះ​ទំងន់​មែន​ទេ?

មាន​វិធី​ដ៏​ងាយស្រួល និង​មាន​ប្រសិទ្ធិភាព​មួយ​សំរាប់​អ្នក​ម៉ាប់​ៗ​ ដែល​ចង់​ចញ្ចុះ​ទំងន់ និង​​កាត់​បន្ថយ​​ការរួម​ភេទ ចំពោះអ្នក​ដែល​មាន​តណ្ហា​ក្រាស់។

Power Of The Horde:

សូម​សាក​ល្បង​លេង​ហ្គេមយុទ្ធសាស្រ្ត Warcraft វាពិត​ជាជួយ​កាត់​បន្ថយ​ការ​រួម​ភេទ​ពិត​មែន និង​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វាជួយ​យើង​អោយ​ភ្លេច​បាយ ភ្លេច​ទឹក​ទៀត។

ខ្ញុំ​បាន​សាក​ល្បង​រួច​ហើយ ឃើញ​ថា​វា​មាន​ប្រសិទ្ធិភាព​ពិត​ប្រាកដ​មែន ពីមុន​ ៥៤​គ.ក្រ ឥឡូវ​នៅ​សល់​តែ ៤៧​គ.ក្រ​។ 😀

កក្កដា
14

ចូលមក​អូនស្រី​​ រាំ​​លេង​នឹង​​បង

Come here you girl, dance with me 😀

មិថុនា
04

តើអ្នកមានធ្លាប់ ឈឺក្បាល​ដែរទេ? ប្រសិន​បើ​ធ្លាប់ ហើយ​តើអ្នកបានធ្វើ​ដូច​ម្តេច ទើប​បាត់​ឈឺ​ក្បាល?

ចំពោះ​ខ្ញុំវិញ នៅពេល​ណាដែល​ខ្ញុំឈឺក្បាល ខ្ញុំ​គ្រាន់​តែ​ដេក​ផ្កាប់​មុខ​ទៅ នោះខ្ញុំ​នឹង​បាត់ឈឺក្បាល​ភ្លាម។

មិន​ដឹង​ថា​តើ​អ្នក​ដូច​ខ្ញុំ​ដែរ ឬ ទេ? 🙂

ឧសភា
30

លោក​អ្នក​ចង់ប្រើ​ M$ Office ជា​ភាសា​ខ្មែរ​ទេ?

បើចង់ សូម​ធ្វើ​ដូចនេះ៖