ចង់អោយឆ្អឹងអ្នករឹងមាំខ្លាំងទេ?
វិជ្ជាទាំងនេះជីតារបស់ខ្ញុំបានប្រាប់មកខ្ញុំ កាលគាត់នៅរស់។
មាន២វិធី ប៉ុន្តែខ្ញុំមិនទាន់បានធ្វើការសាកល្បងនៅឡើយ៖
- ដើមបាយក្តាំង បុកលាបពេញខ្លួន ឬ
- ស្រូវគង់ខ្មៅ ញាត់ចូលឬសស្នាយ (ប៉ុណ្ណមេដៃ) មួយថ្ងៃញ៉ាំ៧ដុំ ឧស្សាហ៍ញ៉ាំ មួយខែ ឬ ២ខែ។
សង្ឈឹមថាវិធីទាំង២ខាងលើ ពិតជាស័កសិទ្ធិ៕
Categorized in ខ្ញុំឮគេថា៖
ខ្ញុំបានស្វែងយល់ពីវិធីលេងល្បែង យូគី (នៅស្រុកខ្មែរ) ឈ្នះដោយមិនចាំបាច់ប្រើប្រាក់ដើម

ឧទាហរណ៍៖ ប្រសិនបើគេចាក់មួយរៀលៗ (៦រៀល) ទៅក្នុងលេខ ១, ២, ៣, ៤, ៥, និង ៦ (លេខទាំងអស់នេះនៅក្នុងពណ៌ខៀវ) ហើយប្រសិនបើគេចាក់ត្រូវ ឧទាហរណ៍ “ លេខ ៥” គេនឹងទទួលបាន “ ១១រៀល” ទាំងដើម។
ពេលយើងឃើញគេចាក់គ្រប់រន្ធខៀវ (១, ២, ៣, ៤, ៥, និង ៦) ដូចនេះ គឺយើងត្រូវដកទាំង ៦រន្ធនេះ (ក្នុងមួយរន្ធៗ ត្រូវដកអោយស្មើៗគ្នា បើដក១រៀល គឺមួយរៀលទាំងអស់ បើ២រៀល គឺ២រៀលទាំងអស់) បញ្ចូលតែមួយរន្ធគត់ គឺរន្ធខៀវ ប្រសិនបើឈ្នះ នោះយើងនឹងបាន ១២រៀល ទាំងដើម។
ឃើញថាយើងចំណេញបាន ១រៀល បន្ទាប់ពីសងទៅម្ចាស់ដើមរួច។ ប៉ុន្តែធ្វើដូចនេះ ប្រសិនបើចេញលេខពណ៌ក្រហម យើងនឹងអត់បានផល។ ដូច្នេះបើចង់បានចំណេញរាល់ក្តា គួតែធ្វើដូចនេះទាំងពណ៌ខៀវ និង ក្រហម។
គំនិតនេះខ្ញុំបានរកឃើញនៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០០១
នេះគ្រាន់តែជាល្បិចបកស្រាយប៉ុណ្ណោះ សូមបងប្អូនកុំទៅលេងល្បែងស៊ីសងអោយសោះ! គេមានល្បិចខ្សែលើយើងច្រើនណាស់ អ្នកដែលចែកបៀរ បាញ់គ្រាប់ឡុកឡាក់ រ៉ូឡេតា… សុទ្ធតែជាអ្នកឯកទេស (Professional) ទាំងអស់ គេចង់ធ្វើអោយចេញអ្វីក៏បានដែរ ហើយគ្រាប់ឡុកឡាក់ទាំងនោះ សុទ្ធតែមានគ្រឿងអេឡិចត្រូនិច សំរាប់បញ្ជាពីក្រៅទៀត។
ខ្ញុំសូមផ្តាំជាចុងក្រោយ សូមកុំទៅលេងល្បែងស៊ីសងអោយសោះ!!! យកលុយទៅបើកហាងរកស៊ីវិញទៅ វាជួយកាត់បន្ថយអត្រាអត់ការងារធ្វើផង!!!
Categorized in បទពិសោធន៍ខ្ញុំ
ចង់បញ្ចុះទំងន់មែនទេ?
មានវិធីដ៏ងាយស្រួល និងមានប្រសិទ្ធិភាពមួយសំរាប់អ្នកម៉ាប់ៗ ដែលចង់ចញ្ចុះទំងន់ និងកាត់បន្ថយការរួមភេទ ចំពោះអ្នកដែលមានតណ្ហាក្រាស់។
Power Of The Horde:
សូមសាកល្បងលេងហ្គេមយុទ្ធសាស្រ្ត Warcraft វាពិតជាជួយកាត់បន្ថយការរួមភេទពិតមែន និងមិនត្រឹមតែប៉ុណ្ណោះ វាជួយយើងអោយភ្លេចបាយ ភ្លេចទឹកទៀត។
ខ្ញុំបានសាកល្បងរួចហើយ ឃើញថាវាមានប្រសិទ្ធិភាពពិតប្រាកដមែន ពីមុន ៥៤គ.ក្រ ឥឡូវនៅសល់តែ ៤៧គ.ក្រ។
Categorized in បទពិសោធន៍ខ្ញុំ
តើអ្នកមានធ្លាប់ ឈឺក្បាលដែរទេ? ប្រសិនបើធ្លាប់ ហើយតើអ្នកបានធ្វើដូចម្តេច ទើបបាត់ឈឺក្បាល?
ចំពោះខ្ញុំវិញ នៅពេលណាដែលខ្ញុំឈឺក្បាល ខ្ញុំគ្រាន់តែដេកផ្កាប់មុខទៅ នោះខ្ញុំនឹងបាត់ឈឺក្បាលភ្លាម។
មិនដឹងថាតើអ្នកដូចខ្ញុំដែរ ឬ ទេ?
Categorized in បទពិសោធន៍ខ្ញុំ
លោកអ្នកចង់ប្រើ M$ Office ជាភាសាខ្មែរទេ?
បើចង់ សូមធ្វើដូចនេះ៖

Categorized in បទពិសោធន៍ខ្ញុំ and ពីនេះពីនោះលេងសើច